Latest Post

ផ្ទុះការតវ៉ារឿងបិទផ្លូវជាតិលេខ២ មុខស្នាក់ការគយខេត្តតាកែវ ដោយសារ មានក្រុមអនាមឹកចាប់ជំរិតទារប្រាក់ពីឡានទំនិញ កំពុងធ្វើសកម្មភាពជំរិតឲ្យបង់ប្រាក់គ្មានវិក្ក័យ បត្រ័ថ្លៃខ្ពស់កប់ពពក… រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ណែនាំឱ្យក្រុមហ៊ុនសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គិតគូរពីសុវត្ថិភាពជាចម្បង និងពន្លឿនការសាងសង់ជាមួយនឹងគុណភាពល្អ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម និងពិភាក្សាការងារ   ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, តំណាងក្រុមហ៊ុនធំៗរបស់អាម៉េរិក ចាប់អារម្មណ៍ក្នុងការទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា Hello world!

ផ្ទុះការតវ៉ារឿងបិទផ្លូវជាតិលេខ២ មុខស្នាក់ការគយខេត្តតាកែវ ដោយសារ មានក្រុមអនាមឹកចាប់ជំរិតទារប្រាក់ពីឡានទំនិញ កំពុងធ្វើសកម្មភាពជំរិតឲ្យបង់ប្រាក់គ្មានវិក្ក័យ បត្រ័ថ្លៃខ្ពស់កប់ពពក…

ខេត្តតាកែវ÷ អាជីវករមួយក្រុម បានផ្ទុះការតវ៉ា បិទផ្លូវជាតិលេខ២ ក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ នៅមុខស្នាក់ការសាខាគយខេត្តតាកែវ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យមេគយឈ្មោះ ស៊ុន ឆាយ បន្ធូរបន្ថយចំពោះការរាប់ក្បាលឡានជំរិតយកលុយ៧០០០០៛ ក្នុងមួយឡានៗ។ពួកគាត់អ្នកតវ៉ាបានសុំបង់ត្រឹម៣០.០០០រៀលទៅ ៤០.០០០រៀល ក្នុង១ឡានវិញ.!ការតវ៉ានេះ ព្រោះមានក្រុមអនាមឹកមួយក្រុមស្លៀកពាក់សុីវិលធ្វើសកម្មភាពជំរិតឱ្យបង់ ប្រាក់ដោយមិនចេញវិក្ក័បត្រ័ឱ្យពួកគាត់ហើយបានអះអាងថាពួកគេជាគយខេត្តតាកែវ។ ប្រភពពីក្រុមតវ៉ាបិទផ្លូវខាងលើឱ្យដឹងថា៖ពួកគាត់ជាអាជីវករអ្នកដឹកទំនិញពីវៀតណាមចូល កម្ពុជាសព្វថ្ងៃរកសុីវេទនា ណាស់ ព្រោះត្រូវបង់លុយក្រៅច្បាប់ច្រើនពេក ទម្រាំដឹកដល់ភ្នំពេញត្រូវចំណាយក្នុង១ឡានសាំយ៉ុងបង់អស់ ២០០.០០០៛ (ម្ភៃមុឺន) ឯណោះនៅក្នុង១ជើងៗ។ បើគេចមិនបង់នឹងត្រូវក្រុមអនាមឹកនោះ ចាប់ឡានបញ្ជួនទៅឱ្យខាងគយដល់ពេលនោះផាកចាប់ពី២.០០០.០០០៛ (ពីរលានរៀល)…

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ណែនាំឱ្យក្រុមហ៊ុនសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គិតគូរពីសុវត្ថិភាពជាចម្បង និងពន្លឿនការសាងសង់ជាមួយនឹងគុណភាពល្អ

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំឱ្យក្រុមហ៊ុនសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ត្រូវគិតគូរពីសុវត្ថិភាពជាចម្បង និងពន្លឿនការសាងសង់ ដើម្បីអាចបញ្ចប់មុនផែនការគ្រោងទុក និងប្រកបដោយគុណភាព។ លោក ប៉េង ពោធិ៍នា បានចុះណែនាំដូចនេះនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឱកាសដឹកនាំប្រតិភូក្រសួង និងមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យការរំកិលធ្នឹមស្ពាននៅចន្លោះសសរស្ពានទី៥ កាត់ពីលើផ្លូវជាតិលេខ២ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។ សូមបញ្ជាក់ដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាព ៥៣% គិតត្រឹមដំណាច់ខែវិច្ឆិកា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយឯកអគ្គរដ្ឋទូត Ted Osius អនុប្រធាន និងនាយកគ្រប់គ្រងប្រចាំតំបន់នៃ USABC ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

  ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, តំណាងក្រុមហ៊ុនធំៗរបស់អាម៉េរិក ចាប់អារម្មណ៍ក្នុងការទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Ted Osius ប្រធាន និងជានាយកប្រតិបត្តិ (អតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសវៀតណាម) ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្រោមកិច្ចសម្របសម្រួលរបស់ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។ ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច…

You missed