ខេត្តតាកែវ÷ អាជីវករមួយក្រុម បានផ្ទុះការតវ៉ា បិទផ្លូវជាតិលេខ២ ក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ នៅមុខស្នាក់ការសាខាគយខេត្តតាកែវ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យមេគយឈ្មោះ ស៊ុន ឆាយ បន្ធូរបន្ថយចំពោះការរាប់ក្បាលឡានជំរិតយកលុយ៧០០០០៛ ក្នុងមួយឡានៗ។ពួកគាត់អ្នកតវ៉ាបានសុំបង់ត្រឹម៣០.០០០រៀលទៅ ៤០.០០០រៀល ក្នុង១ឡានវិញ.!ការតវ៉ានេះ ព្រោះមានក្រុមអនាមឹកមួយក្រុមស្លៀកពាក់សុីវិលធ្វើសកម្មភាពជំរិតឱ្យបង់ ប្រាក់ដោយមិនចេញវិក្ក័បត្រ័ឱ្យពួកគាត់ហើយបានអះអាងថាពួកគេជាគយខេត្តតាកែវ។

ប្រភពពីក្រុមតវ៉ាបិទផ្លូវខាងលើឱ្យដឹងថា៖ពួកគាត់ជាអាជីវករអ្នកដឹកទំនិញពីវៀតណាមចូល កម្ពុជាសព្វថ្ងៃរកសុីវេទនា ណាស់ ព្រោះត្រូវបង់លុយក្រៅច្បាប់ច្រើនពេក ទម្រាំដឹកដល់ភ្នំពេញត្រូវចំណាយក្នុង១ឡានសាំយ៉ុងបង់អស់ ២០០.០០០៛ (ម្ភៃមុឺន) ឯណោះនៅក្នុង១ជើងៗ។ បើគេចមិនបង់នឹងត្រូវក្រុមអនាមឹកនោះ ចាប់ឡានបញ្ជួនទៅឱ្យខាងគយដល់ពេលនោះផាកចាប់ពី២.០០០.០០០៛ (ពីរលានរៀល) ទៅ៣.០០០.០០០៛(បីលានរៀល)ក្នុងរថយន្ត១ គ្រឿង។ ជាក់ស្តែងៈនៅដើមខែមករា ឆ្នាំ២០២៦នេះមានរថយន្ត៣គ្រឿងហើយ ដែលទើបនឹងដោះចេញពីសាខាគយខេត្តតាកែវ បន្ទាប់ពីត្រូវបង្ខំចិត្តបង់លុយដូចខាងលើ។

ប្រភពដដែលទម្លាយថា៖ ក្រុមចាប់ជំរិតឱ្យបង់ក្បាលឡានខ្លាំងបំផុតស្ថិតនៅលើផ្លូវលេខ២ នៅត្រង់ចំណុច ភូមិផ្សារតាកោ សង្កាត់រការ ក្នុងក្រុងដូនកែវ ខេត្តតាកែវ តែម្តង ដែលមានជនអនាមឹកម្នាក់ តាំងខ្លួនជាគយឈ្មោះ(រក្ស)តែមិនដែលចេញមុខសោះ ។ ឈ្មោះ(រក្ស)បានជួលជនស៊ីវិលឱ្យធ្វើសកម្មភាព ចាំជំរិតយកប្រាក់ពីអ្នកឡានដឹកទំនិញគ្រប់ប្រភេទមកពីប្រទេសវៀតណាម។ ហើយសង្ស័យឈ្មោះ(រក្ស) រកលុយឱ្យសាខាគយម៉ៅផ្ដាច់មុខយកជនសុីវិលដាក់ឲ្យនៅប្រចាំការនៅចំណុចភូមិផ្សារតាកោនោះ អង្គុយចាំជំរិតយកប្រាក់ពីអ្នករកស៊ីដឹកទំនិញគ្រប់ប្រភេទក្នុងឡានមួយគ្រឿង ៧០០០០៛ខ្វះ១កាក់១សេនក៏មិនបានដែរ បើគេចមិនបង់អោយក្រុមនេះគឺត្រូវប្រឈមនឹងការអូសឡានទៅស្នាក់ការគយប្រគល់ឱ្យលោកមេគយ ស៊ុន ឆាយ ដើម្បីផាកដោយមានមន្ត្រីគយម្នាក់ ឈ្មោះ (លី) ជាអ្នកចាំសម្របសម្រួល ដោះ ស្រាយបង់ក្បាលឡាន១ក្បាលរថយន្ត ចំនួន៣ លានរៀល ទៅ ៤លានរៀល ទើបដោះលែងវិញ ។

ក្រុមអ្នករកស៊ីដឹកទំនិញតាមផ្លូវ២ទាំងនោះងឿងឆ្ងល់ថា ជនសុីវិលដែលដឹកនាំដោយជនអនាមឹក ដែលតាំងខ្លួនជាមន្ត្រីគយឈ្មោះ( រក្ស)តើជាកម្លាំងអ្វីមកពីណា?ហេតុអ្វីទើបក្រុមរបស់(រក្ស)នោះធ្វើដូចជាចោរចាប់ជម្រឹតប្រើឯកសណ្ឋានសុីវិលហើយជំរិតទារលុយមិនចេញវិក្ក័យបត្រ័យ៉ាងដូច្នេះ?។

លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តតាកែវ អង្គភាពយើងមិនទាន់សុំបំភ្លឺបានទេ កាលពីព្រឹកមិញនេះ។ករណីនេះអ្នកតវ៉ាបានបញ្ជាក់ថា មានគ្នីគ្នាគាត់ខ្លះពិតជារកសុីមិនបានបង់ពន្ធគ្រប់មែន ប៉ុន្តែបើបង់ពន្ធគ្រប់ទាល់តែគ្មានការទារលុយនៅតាមផ្លូវ និងគ្មានការជំរិតដូចចោរបែបនេះទៀត
ពួគគាត់ពេញចិត្តបង់ពន្ធចូលរដ្ឋ១០០%ប្រសើរជាង ជំរិតយកលុយដូចចោរបែបនេះ។

អ្នកដឹកទំនិញដែលតវ៉ាបិទផ្លូវបានសំណូមពរ សូមឱ្យឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស្រាវជ្រាវ និងចាត់វិធានការលើប្រធានសាខាគយខេត្តតាកែវ រួមនិងបុគ្គលពាក់ព័ន្ធមួយចំនួនដូចជាឈ្មោះ(រក្ស)និងឈ្មោះ(លី)ដែលបង្កើតឱ្យមានក្រុម
អនាមឹកដើម្បីចាប់ជម្រឹតទារលុយក្រៅច្បាប់ ដោយមិនចេញវិក្ក័យបត្រ័ដូចក្រុមចោរទាំងនោះផង ដើម្បីកំចាត់អំពើរពុក រលួយ កំចាត់មន្ត្រីខិលខូច ពិសេសមេត្តាចាត់ការចំពោះទង្វើដ៏គំរក់របស់មន្ត្រីគយពាក់ពន្ធ័ខាងលើតាមផ្លូវច្បាប់វែកមុខជនពុករលួយថោកទាប ជួយឱ្យប្រជាជនដែលរស់ក្រោមម្លប់បានរកសុីដោយសុខសាន្តផង៕

#ប្រភព PDT-News

Leave a Reply

Your email address will not be published. Required fields are marked *

You missed