Month: January 2026

ផ្ទុះការតវ៉ារឿងបិទផ្លូវជាតិលេខ២ មុខស្នាក់ការគយខេត្តតាកែវ ដោយសារ មានក្រុមអនាមឹកចាប់ជំរិតទារប្រាក់ពីឡានទំនិញ កំពុងធ្វើសកម្មភាពជំរិតឲ្យបង់ប្រាក់គ្មានវិក្ក័យ បត្រ័ថ្លៃខ្ពស់កប់ពពក…

ខេត្តតាកែវ÷ អាជីវករមួយក្រុម បានផ្ទុះការតវ៉ា បិទផ្លូវជាតិលេខ២ ក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ នៅមុខស្នាក់ការសាខាគយខេត្តតាកែវ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យមេគយឈ្មោះ ស៊ុន ឆាយ បន្ធូរបន្ថយចំពោះការរាប់ក្បាលឡានជំរិតយកលុយ៧០០០០៛ ក្នុងមួយឡានៗ។ពួកគាត់អ្នកតវ៉ាបានសុំបង់ត្រឹម៣០.០០០រៀលទៅ ៤០.០០០រៀល ក្នុង១ឡានវិញ.!ការតវ៉ានេះ ព្រោះមានក្រុមអនាមឹកមួយក្រុមស្លៀកពាក់សុីវិលធ្វើសកម្មភាពជំរិតឱ្យបង់ ប្រាក់ដោយមិនចេញវិក្ក័បត្រ័ឱ្យពួកគាត់ហើយបានអះអាងថាពួកគេជាគយខេត្តតាកែវ។ ប្រភពពីក្រុមតវ៉ាបិទផ្លូវខាងលើឱ្យដឹងថា៖ពួកគាត់ជាអាជីវករអ្នកដឹកទំនិញពីវៀតណាមចូល កម្ពុជាសព្វថ្ងៃរកសុីវេទនា ណាស់ ព្រោះត្រូវបង់លុយក្រៅច្បាប់ច្រើនពេក ទម្រាំដឹកដល់ភ្នំពេញត្រូវចំណាយក្នុង១ឡានសាំយ៉ុងបង់អស់ ២០០.០០០៛ (ម្ភៃមុឺន) ឯណោះនៅក្នុង១ជើងៗ។ បើគេចមិនបង់នឹងត្រូវក្រុមអនាមឹកនោះ ចាប់ឡានបញ្ជួនទៅឱ្យខាងគយដល់ពេលនោះផាកចាប់ពី២.០០០.០០០៛ (ពីរលានរៀល)…

You missed